ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កម្ពុជារកចំណូលពីលក់លេខចុះបញ្ជីររថយន្តកើនជាង៦០%

ភ្នំពេញ៖តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនរដ្ឋាភិបាលកម្ពុជាបានប្រមូលចំណូលពីការលក់លេខចុះបញ្ជីររថយន្តគ្រួសារ និងរថយន្តធុនស្រាលកើនឡើងចំនួន ៦១.២៩% គិតត្រឹមខែ កក្កដាឆ្នាំ២០១៩ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈ កម្មការអន្តរក្រសួង​កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ​ដោយមានការកែសម្រួលលើតម្លៃ​លេខមួយចំនួន និងផ្លល់ជូននូវការបញ្ចុះតម្លៃ ក្រសួងបានចេញ នូវប្រកាសអន្តរក្រសួងថ្មីលេខ.៦៨៦ សហវ.ប្រក ស្តីពីការលក់លេខចុះបញ្ជីរថយន្ត គ្រួសារ និងរថយន្តធុនស្រាល ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីប្រមូលចំណូល មិនមែនសារពើពន្ធបង្កើនចំណូលរដ្ឋបន្ថែម និងដើម្បីផ្តល់ជម្រើសកាន់តែសំបូបែបជូនប្រជាពលរដ្ឋ។

លោកស្រីរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរ​ក្រសួងដើម្បីគ្រប់គ្រង​ការលក់លេខចុះ​បញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានជំរុញឱ្យសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល ជជែកពិភាក្សាឱ្យ​បានលម្អិតនិងផ្តល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យពង្រាងនៃសេចក្តីប្រកាសអន្តរក្រសួងស្ដីពីការ លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន អាចធានាបាននូវប្រសិទ្ធភាព និងរួមចំណែកដល់ការប្រមូល​ប្រាក់ចំណូលជាតិ​ប្រកបដោយតម្លាភាព៕

photo_2019-08-20_11-33-52 (2) photo_2019-08-20_11-33-52

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!